010 – N/A

ចេញដំណើរ រយៈពេល១ម៉ោង៤៥នាទី ដោយមធ្យាបាយរថយន្តពីទីក្រុងភ្នំពេញទៅដល់ខេត្ត កំពង់ស្ពីដែលមានចង្ងាយជាង៤០គីឡូម៉ែតដល់ទីរួមខេត្ត។ ហើយបន្តដំណើរទៅដល់ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពីដែលចំនាយរយៈពេលអស់១៥នាទីពីទីរួមខេត្តដើម្បីទៅដល់កន្លែងកសិកម្មដំណាំស្រូវ បន្លែផ្សេងៗ និងទេសភាពភ្នំដល់ស្រស់បំព្រងនៅរដូវវស្សាក្នុងទឹកដីកំពង់ស្ពី។

អ្នកស្រី មិញ សុធា ជាស្រ្តីមេផ្ទះមានអាយុ ៤១ឆ្នាំ រស់នៅខេត្ត កំពង់ស្ពីនេះកំពុងអង្គុយគិតពីផលដំណាំដែលគាត់បានដាំនៅពេលដែលគាត់ទំនេរពីការងារផ្ទះ ហើយនេះជាការងារខាងក្រៅដែលគាត់អាចរកបានប្រាក់តិចតួចដើម្បីចិញ្ជឹមគ្រួសាររបស់គាត់ និងជាដំណាំដែលគាត់អាចផ្គត់ផ្គង់ក្រពះរបស់គ្រួសារបានដែលមានដូចជា បន្លែស្ពៃ ត្រកួន ប៉េងបោះ និង ស្រូវជាដើម។

ទាំងនេះគឺជាដំណាំបន្លែត្រកួន ដែលអ្នកស្រី មិញ សុធាបានដាំនៅខាងក្រោយផ្ទះរបស់គាត់ទុកគ្រាន់បានលក់ និង ទុកសម្រាប់បរិភោគនៅក្នុងគ្រួសារ ហើយអាចជាផ្នែកមួយក្នុងការជួយកាត់បន្ថយការចំនាយផ្នែកម្ហូបអាហាររបស់គាត់។

អ្នកស្រី មិញ សុធា បានអោនមុខចុះហើយមានប្រសាសន៍ថា៖ “នៅពេលទំនេរក្រៅពីការដាំបាយ និង មើលថែកូនចៅ ខ្ញុំតែងគិតថាធ្វើការងារអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួន គ្រួសារ និង សង្គម ដូច្នេះខ្ញុំក៏មានគំនិតក្នុងការដាំដំណាំបន្តិចបន្តួចនេះឡើង។ ប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភចំពោះមុខរបរនេះគឺការខ្វះទឹកនៅពេលរដូវប្រាំងដែលបានធ្វើឲ្យខ្ញុំមានជួបការលំបាកនេះ”។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s