
ធ្វើស្រែកុំរំពឹងមេឃ
រដូវវស្សាបានឈានចូលមកដល់មេឃបានបង្អុលទឹកភ្លៀងមួយមេ ដំបូងប្រជាកសិករទាំងអស់បានរួសរាន់ដុតដៃដុតជើងដើម្បីរៀបចំដីស្រែចំការ សាបព្រោះស្រូវ នឹងបន្លែបង្កាគ្រប់ៗគ្នា។ ចំនែកឯពូ សុទ្ធ នឹងភរិយា ក៏មិនខុសពីកសិករដ៏ទៃទៀតដែរ។គាត់ក៏កំពុងតែ បង្ករបង្កើនផលនៅដូចប្រជាកសិករដទៃដែរ។ ដែលស្ថិតនៅ ឃុំក្សេមក្សាន្ត ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ ។ ហើយគាត់សង្ឃឹម យ៉ាងមុតមាំថាស្រូវរបស់គាត់នឹងទទួលបានផលល្អជាមិនខាន។ ព្រោះគាត់បានទិញម៉ាស៊ីនបូមទឹកថ្មីមួយគ្រឿង កាលពីខែមុន ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព ដំណាំ នឹងស្រូវរបស់គាត់។ មិនតែប៉ុណ្ណោះទេគាត់អាចឈ្លៀតស៊ីឈ្នួលប៉ូមទឹកឲ្យអ្នកស្រុកភូមិជាមួយគ្នាទៀតផង។ មួយឆ្នាំៗគាត់មិនដែលជូលគេឲ្យជួយដកស្ទុងនោះទេគាត់ធ្វើតែពីរនាក់ប្តីប្រពន្ធគាត់តែប៉ុណ្ណោះ។ ទោះបីជា វាមានកាយឺតយ៉ាវបន្តិចមែន ក៏ប៉ុន្តែវាមិនចំណាយលុយកាក់ច្រើនក្នុងការធ្វើស្រែ។

ញើសឈាមដ៏មានតំលៃរបស់ខ្ញុំ
ព្រឹកថ្ងៃសុក្រ ពូ ឈៀង ដែលមានអាយុប្រមាណ 45 ឆ្នាំ និងមានស្រុកកំនើតនៅ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ។ បានរួសរាន់ប្រញាប់ប្រញាល់ ទៅមើលស្រែចំការ នៅឯចុងភូមិម្ខាង។ ដើម្បីមើលទឹកក្នុងស្រែ និងសំអាតស្មៅ កុំឲ្យស្មៅទាំងនោះស្រូបយកជីវជាតិពីស្រូវ។
ជារៀងរាល់ថ្ងៃយ៉ាងតិចណាស់មួយដង គាត់មិនដែរអាក់ខានឡើយ ចំពោះភារកិច្ចមើលថែរទាំដំណាំស្រូវ។ នោះក៏ដោយសាតែគាត់មានសមាជិកគ្រួសារតិច គ្មានអ្នកណាម្នាក់ ជួយជាកំលាំងក្នុងការធ្វើកសិកម្ម។ ប៉ុន្តែគាត់ នៅតែមានក្តីសង្ឃឹមចំពោះផលិតផលដែលគាត់នឹងទទួលបាន មិនថាវាទទួលបានផលតិច ឬច្រើននោះទេ។

ចំនាយពេលជាងប្រាំមួយខែវាមិនអត់ប្រយោជន៍នោះទេ
ចំនែកឯ អ្នក មីងណាត ដែលមានវ័យក្មេងបន្តិចមានអាយុ ៣១ឆ្នាំ និងក្រុមគ្រួសា ដែលមានស្រុកកំណើតនៅ ភូមិស្ពានតោ ឃុំរលាំងគ្រឿល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដែលគាត់កំពុងតែស្ថិតក្នុងអាកាសធាតុក្តៅហែង នៅកណ្តាលវាលស្រែជាមួយសមាជិកគ្រួសា។ គាត់បានសម្តែងចេញ ភាពសប្បាយរីករាយក្នុងការច្រូតកាត់ ប្រមូលផលដំណាំស្រូវ។ ពោល “ទោះបីជាមានការនឿយហត់ក្នុងការច្រូតកាត់បន្តិចក្តី ក៏គាត់មិនដែលត្អូញត្អែរពីការងារនេះឡើយ”។ ព្រោះផលស្រូវក្នុងឆ្នាំនេះ ទទួលបាន 20% ច្រើនជាងរាល់ឆ្នាំ។ ហើយសមិទ្ធិផលដែលទទួលបាន គាត់បែងចែកមួយចំនួន ទុកសម្រាប់ធ្វើជាពូជស្រូវ ដើម្បីធ្វើកសិកម្មនៅឆ្នាំក្រោយៗទៀត។ និងមួយចំនួនទៀតទុកធ្វើជាស្បៀង ក្នុងការបរិភោគ រស់នៅប្រចាំថ្ងៃ។ បន្សល់ពីនេះ គាត់យកវាទៅលក់ យកលុយមកបំពេញតម្រូវការផ្សេងៗ និងបង់ថ្លៃសាលាអោយកូនរៀន ដើម្បីទទួលបានចំនេះដឹងនាថ្ងៃអនាគត។

ការព្យារយាម រមែងទទួលបានផ្លែរផ្ការ
រដូវទទួលផលស្រូវក៏ឈានចូលមកដល់ យុវជនឈ្មោះ តាំ ព្រមទាំងក្រុមគ្រួសារ ដែលមានទីលំនៅ នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានប្រមូលយកភោគផលស្រូវ ជាច្រើន និងរៀបចំទុកដាក់ឲ្យបានយ៉ាងល្អ។ នេះក៏ដោយសារតែការប្រឹងប្រែងរបស់គាត់ ធនធានទាំងឡាយដែលបានមកនេះ ជាកត្តាធ្វើឲគ្រួសារ មានជីវភាពធូរធា និងរស់នៅប្រកបដោយសុភមង្គល។ នេះសបញ្ជាក់ឲឃើញថា ការព្យាយាមរមែងទទួលនូវភាពជោគជ័យ មិនថាផលនេះច្រើន ឬតិចក្តី…… ដូចគ្រួសារតាំជាដើម។
How to vote?
Please see the left side bar. You comment and like here and facebook will be counted.
When dateline vote ?
រូបមួយៗមានន័យមែន
Sochesda yin @ THx Q.
Nice shoot. I like ….. ^_^
Thank You for ur like this. 🙂
all picture very good
Thank You very much Rin Ratanak.
sochesda yin @ tHx q 🙂
Ana Chan @ thx Q sister 🙂
Rin Ratanak @ thank You brother 🙂
Nice pictures
Kh@ thank you. I spend a long time to shot it.
I hop my article is win but i’m not sure.